ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់នាំគ្នាប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានរួមនិឹងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។
មន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ជនសង្ស័យទាំង៣នាក់ ៖ ១-ឈ្មោះ លន់ ហេងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ ស្នាក់នៅក្នុងឃ្លាំងលក់ម៉ូតូ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ២-ឈ្មោះ នួន សុមន្ថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ។ ៣-ឈ្មោះ ហែល ពិសាល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម (ពិនិត្យទឹកនោម) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖