ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ដែលខ្លឹមសារទាំងស្រុងដូចតទៅ៖ ក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មកបង្ហោះក្នុងគណនេយ្យឡើងវិញ ដែលសកម្មភាពនេះធ្វើឱ្យបងប្អូន ក៏ដូចជាសាធារណជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមបញ្ជាក់ថាស្ថានភាពទឹកនៅតំបន់ភ្នំគូលែនមានស្ថានភាពល្អប្រសើរ និងគ្រប់គ្រងបានដែលមិនទាន់ប្រកាសអាសន្ននោះទេ។
រដ្ឋបាលខេត្ត សូមស្នើឲ្យបងប្អូនផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្ករការយល់ច្រឡំ ឬអសណ្តាប់សង្គម គឺអាចប្រឈមចំពោះមុខច្បាប់៕
ដោយ៖ សិលា