ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបុរាណ Chea Sokheng ដែលឃោសនាភូតភរប្រជាពលរដ្ឋ ពេលនេះត្រូវក្រសួងសុខាភិបាល ស្នើឲ្យអាជ្ញាធរចាត់វិធានការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២០នេះ ស្នើឲ្យគ្រូបុរាណ Chea Sokheng បញ្ឈប់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វសប៊ុក និងទង្វើព្យាបាលជំងឺមិនត្រឹមត្រូវដើរបោកប្រាស់ប្រជាពលរដ្ឋជាបន្ទាន់ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រូបុរាណ Chea Sokheng នេះទៅតាមផ្លូវច្បាប់ជាធរមាន

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះវិធីព្យាបាលជំងឺមិនត្រឹមត្រូវ ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng នៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនេយ្យឈ្មោះChea Sokheng ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ មិនគោរពច្បាប់ស្ដីពីអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដែលបានឈរពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនមិនមានជំនាញ ពេទ្យទាល់តែសោះ។

ជាចុងក្រោយ ក្រសួងសុខាភិបាល សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿតាមការ ឃោសនា ភូតភរ កុហក បោកប្រាស់របស់គ្រូបុរាណ Chea Sokheng បែបនេះតទៅទៀត ព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់ សុខភាពរបស់បងប្អូន៕

បើចង់ជ្រាបច្បាស់សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាដូចខាងក្រោមនេះ៖

ដោយ៖ស តារា


ចែករំលែក៖