ភ្នំពេញ៖ ព្រះរាជសារនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ ដោយព្រះអង្គមានព្រះបន្ទួលថា៖ «ខ្ញុំមានសេចក្តីរំជួលហឫទ័យជាខ្លាំងដោយទទួលបានដំណឹងអំពី បងប្អូន កូនចៅ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានបួងសួង គឺខ្ញុំសូមជូនពរដល់បងប្អូន កូនចៅប្រជារាស្ត្រកម្ពុជាទាំងអស់ បានរួចផុតពីគ្រោះមហន្តរាយធម្មជាតិខាងលើនេះ និងសូមមេត្តាការពារ និងថែរក្សាសុខភាពឱ្យបានល្អ កុំឱ្យមានជំងឺឈឺថ្កាត់ផ្សេងៗ។»
នេះជាព្រះរាជសារនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ៕
ដោយ៖ សុខ ខេមរា