ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមសេចក្តីសម្រេច ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គឺ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារប្រចាំការ នៅតាមទីតាំងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីសម្រេចនេះត្រូវបានបង្កើតក្រុមការងារប្រចាំការដោះស្រាយរាល់បញ្ហានិងសហការជួយសង្គ្រោះបឋមនៅពេលមានសភាពការណ៍សំខាន់ៗ នៅតាមទីតាំងរកផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបីក្រុមដែលមានសមត្ថភាពទទួលខុសត្រូវតាមភូមិសាស្រ្តនៃតំបន់នីមួយៗ។
សូមអាននូវខ្លឹមសារលម្អិត នៃសេចក្តីសម្រេចរបស់លោក ឃួង ស្រេង ទាំងស្រុងដូចខាងក្រោម៕

ដោយ៖ សិលា


ចែករំលែក៖