ស្រុកពារាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងអស់លោក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមទាំងលោកអភិបាលស្រុក លោកមេឃុំមេសប្រចាន់ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យមើលស្ពានដែលបាក់ស្រុត ដោយសារទឹកជំនន់ នៅភូមិយោត ឃុំមេសប្រចាន់ ហើយលោក ក៏បានចាត់តាំងកម្លាំងឱ្យជួសជុលជាបន្ទាន់ ដើម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក និងដឹកជញ្ជូនកសិផលរបស់ពួកគាត់ផង។ ក្នុងឱកាសនោះដែរលោក បានឧបត្ថម្ភថវិកា ចំនួន ៦,០០០,០០០រៀល ជូនលោកមេឃុំមេសប្រចាន់ សម្រាប់ចាត់ចែងការជួសជុលស្ពាននោះ៕
ដោយ៖ សិលា