ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិក​​ជាង​២២លាននាក់ហើយ​ បានទៅបោះឆ្នោតមុនពេលកំណត់

ចែករំលែក៖

នៅសល់ជាង​២សប្តាហ៍ទៀត ការបោះឆ្នោត អាមេរិក​នឹងចូលមកដល់ គឺនៅថ្ងៃទី​៣ខែវិច្ឆិកា​ ប៉ុន្តែមកទល់ថ្ងៃទី​១៧ខែតុលានេះ​ពលរដ្ឋអាមេរិក ដល់ទៅជាង​២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់ ។
សារព័ត៌មាន​AP បានផ្សាយថា​ គិតដល់ថ្ងៃទី ១៦ខែតុលា(ត្រូវនឹងថ្ងៃទី១៧ នៅកម្ពុជា) មានពលរដ្ឋអាមេរិកដល់ទៅ​២២,២លាននាក់​បាននាំគ្នាទៅបោះឆ្នោត​ ។ ចំនួនពលរដ្ឋទៅបោះឆ្នោតមុនកំណត់ស្មើនិង​១៦ភាគរយ បើប្រៀបធៀបនិងការបោះឆ្នោតសរុប​កាលពីឆ្នាំ​២០១៦។ ទាំងនោះជាសញ្ញាមួយបង្ហាញឲ្យឃើញថា នៅក្នុង

ការបោះឆ្នោតឆ្នាំ​២០២០ មានពលរដ្ឋទៅចូលរួមបោះឆ្នោតខ្ពស់បំផុត ។
តួលេខខាងលើមិនទាន់បូកបញ្ចូលចំនួនអ្នកបោះឆ្នោតនៅក្នុងរដ្ឋ ៨ផ្សេងទៀត ហើយពលរដ្ឋអាមេរិក នៅមានរយៈពេលដល់ទៅ​ជាងពីរសប្តាហ៍ទៀតសម្រាប់ទៅបោះឆ្នោត​។
តាមសារព័ត៌មាន AP បានផ្សាយថា​ការដែលពលរដ្ឋអាមេរិកទៅបោះឆ្នោតច្រើន​ មុនពេលកំណត់​ ធ្វើឲ្យក្រុមអ្នកឯកទេស​បានព្យាករថា ឆ្នាំនេះនឹងមានពលរដ្ឋ ទៅបោះឆ្នោត ជាង​១៥០ លាននាក់ ហើយចំនួនពលរដ្ឋបោះឆ្នោតមុនពេលកំណត់អាចកើនឡើងខ្ពស់ជាង​ឆ្នាំ១៩០៨។ កន្លងមកពលរដ្ឋអាមេរិក បានតម្រង់ជួរគ្នា រាប់ម៉ោង ដើម្បីទៅបោះឆ្នោតមុនពេលកំណត់អ្នកខ្លះរងចាំដល់ទៅ​៨ ម៉ោង​ ១០ម៉ោង​ ហើយការតម្រង់ជួរវែងបំផុត​។
តាមលទ្ធផលស្ទង់មតិ បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោក ចូលបៃឌិនទទួលបានការគាំទ្រ ខ្ពស់ នៅតាមបណ្តារដ្ឋ​សំខាន់ៗ​ ដែលជារដ្ឋយុទ្ធសាស្ត្រ របស់គណបក្សទាំងពីរ​៕ដោយ៖ធី រីណា


ចែករំលែក៖