ភ្នំពេញ៖ នៅរសៀលថ្ងៃច័ន្ទ ៣កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអញ្ជើញអមព្រះរាជសកម្មភាពនិមន្តចែកអំណោយ មនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជន់លិច លំនៅឋានជាច្រេីនគ្រួសារ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ព្រះវត្តមាននិមន្តចែកអំណោយដល់ប្រជាពលរដ្ឋនៅថ្ងៃនេះក្រោមព្រះរាជអធិបតីភាព សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត
អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែក និមន្តអមដោយសម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទ ថុល្ល ព្រះមន្ត្រីសង្ឃ ក្នុងព្រះនិមន្តចែកអំណោយនេះដែរ ក្នុងមួយគ្រួសារទទួលបាននូវ បច្ច័យ គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួនទៀត ៕
ដោយ៖ ស សម