ខេត្តក្រចេះ៖ តូបលក់ទូរស័ព្ទដៃមួយកន្លែងត្រូវបានក្រុមចោរចូលលួចគាស់នៅពេលយប់យកសម្ភារអស់ជាច្រើនសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាមកផ្តន្ទាទោសតាមច្បាប់។
ហេតុការណ៍ភ្ញាក់ផ្អើលដឹងថាតូបលក់ទូរស័ព្ទដៃត្រូវចោរលួចគាស់នោះនៅ វេលាម៉ោង០៧៖០០នាទី ព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២០ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីកម្លាំងរដ្ឋបាលប៉ុស្តិ៍សំបូរបានឱ្យដឹងថាគ្រាន់តែបានទទួលព័ត៌មានពីម្ចាស់តូបក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរធ្វើការពិនត្យនិងធ្វើកំណត់ហេតុ។
ប្រភពបន្តថាជនរងគ្រោះម្ចាស់តូបឈ្មោះ អោក ធីតា ហៅគា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តទៀតថាក្នុងករណីចោរលួចគាស់តូបលក់ទូរស័ព្ទនៅក្នុងផ្សារភូមិសំបូរនោះបាត់បង់សម្ភាររួមមាន៖ powerbankចំនួន១០ ,អង្គចងចាំ(មឹមម៉ារីកាត)ចំនួន២០,ខ្សែសាកថ្មទូរស័ព្ទ១៥ខ្សែ
នឹងទូរស័ព្ទដៃចំនួន២៥ដើមទៀតផងដែរ គិតជាប្រាក់សរុបស្មើចំនួន៣.០០០ដុល្លារសហរដ្ឋអាមេរិក ។
ហើយកម្លាំងសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕
ដោយ៖ ជីវ័ន្ត