ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។
ហេតុការណ៍ប្រទះឃើញសពអណ្តែតទឹកនេះបានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានអណ្តែតទឹក ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិចចុះមកទីតាំងកន្លែងកើតហេតុ។
សពបុរសខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្អែកកោសល្យវិច័យ ធ្វើការត្រួតពិនិត្យដើម្បីឱ្យដឹងច្បាស់ថាតើសពបុរសខាងលើស្លាប់ដោយសារមូលហេតុអ្វី ហើយក៏ដើម្បីស្វែងរកសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ដោយ៖ រ៉ារ៉ា