ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណីផ្សេងគ្នា នៅវេលាម៉ោង២៣: និង០០នាទីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រុមទី៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ និងនៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ៣នាក់ ដែលកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួនបានមាន ១-ឈ្មោះ មាស សុចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានក្រាមពណ៌សថ្លាចំនួន១០កញ្ចប់តូច។
២-ឈ្មោះស្រី តារា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់បឹងកក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣-ឈ្មោះ ញ៉េប សារ៉ាវុន ភេទប្រុសអាយុ២៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។សម្ភារដកហូតមានក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជីណា


ចែករំលែក៖