ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រស្រុកបាទី ត្រូវផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តតាកែវ៖ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានជូនដំណឹងអំពីផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះ អាសន្ន ចាប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ តទៅ ចាប់ពីព្រំប្រទល់ ខេត្តកណ្ដាល-តាកែវ ចំណុចស្ពានកំពង់ដង្កោ ចាប់ពីគីឡូម៉ែត្រលេខ៣១ ។

មូលហេតុនៃការផ្អាកធ្វើចរាចរណ៍ នេះ គឺ ដោយសារមានទឹកហៀរចេញពីបឹងទន្លេបាទីធ្វើអោយលិចផ្លូវជាតិលេខ២ ចម្ងាយ១៥០០ម៉ែត្រ ។ ដូចនេះ ចរាចរណ៍ត្រូវផ្អាកជាបណ្ដោះ អាសន្ន សូមសាធាណជនមេត្តាជ្រាប ៕ ដោយ៖ចេស្តា


ចែករំលែក៖