ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូបុករថយន្តពីក្រោយ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូបុករថយន្តពីក្រោយ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ លាង សំបុក អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់)មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបើកម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-3049 តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ខណៈបើកមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែកបានចុះដល់កន្លែងកើតហេតុយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំបងប្អូនមកយកនាពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖