ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯករ័ត្នស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ នៅតែបន្តបញ្ជូនកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យចុះតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ដោយយកចិត្តទុកដាក់ដល់ទីតាំងលិចទឹកផ្ទាល់ និងបានចូលរួមជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះចេញប្រតិបត្តិការ ជួយសង្គ្រោះ និងបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ។
ជាក់ស្តែង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីប្រចាំការនៅគោលដៅត្រៀមសង្គ្រោះ ក៏បានជួយ ដឹកជញ្ជូនសម្ភារ និងជូនពួកគាត់ ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ព្រមទាំងជួយដុសលាងបោសសម្អាតផ្ទះសម្បែង ជូនដល់ពួកគាត់ នៅតាមតំបន់ដែលមានទឹកស្រក និងជួយច្រកដីទប់ទឹកកុំឲ្យហូរចូលផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់៕
ដោយ៖ ចន្ទ លីហ្សា