កិច្ចពិភាក្សាបានកើតឡើងជុំវិញការបង្កើតថ្មីក្របខ័ណ្ឌSuper League របស់អឺរ៉ុបដែលមានទឹកប្រាក់ចំនួន៤,៦ពាន់លានផោនដែលពាក់ព័ន្ធនឹងក្រុមកំពូលៗ មកពីទូទាំងទ្វីបអឺរ៉ុប។
ប្រភពបានប្រាប់ប៊ីប៊ីស៊ីថា ការពិភាក្សានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែមានផែនការពាក់ព័ន្ធនឹងការជំនួសក្របខ័ណ្ឌ Champions League ជាមួយនឹងទម្រង់ថ្មីមួយ។ អ្នកនៅក្នុងកិច្ចពិភាក្សានេះបានបញ្ជាក់ពីការពិភាក្សាពាក់ព័ន្ធនឹងធនាគារ Wall Street JP JP Morgan ដែលជាអ្នកឧបត្ថម្ភធំ។ ប៉ុន្តែគម្រោងនេះត្រូវបានគេនិយាយថា នៅតែមានផ្លូវវែងឆ្ងាយ ហើយកិច្ចព្រមព្រៀងនេះប្រហែលជាមិនកើតឡើងឆាប់នោះទេ។
របាយការណ៍បានបង្ហាញថា ក្លិបចំនួន៥នៃក្របខ័ណ្ឌអង់គ្លេស Premier League រួមទាំងក្រុមម្ចាស់ជើងឯក Liverpool និង Manchester United ត្រូវបានរកឃើញជាអ្នកដែលនៅពីក្រោយផែនការជាមួយក្រុមបារាំង, អាល្លឺម៉ង់, អុីតាលី និងអេស្ប៉ាញក្នុងការចរចាអំពីការក្លាយជាសមាជិកស្ថាបនិកនៃការប្រកួតប្រជែងនេះ។ វាក៏ត្រូវបានគេរាយការណ៍ផងដែរថាក្របខ័ណ្ឌ English Premier League នឹងឃើញមាន១៨ ក្រុមចូលរួមប្រកួតប្រជែងក្នុងលីគតែមួយជាមួយនឹងក្រុមកំពូលៗដែលចូលរួមប្រកួតជម្រុះដើម្បីកំណត់អ្នកឈ្នះរួម។
កាលពីសប្តាហ៍មុនក្លិបនៃក្របខ័ណ្ឌ Premier League បានច្រានចោលគម្រោង “Project Big Picture” ដែលជាសំណើដើម្បីកាត់បន្ថយលីគពី២០ទៅ១៨ក្លិប និងលុបចោលកម្មវិធី EFL Cup និង Community Shield ។ វាក៏នឹងត្រូវបានគេផ្ទេរបន្ថែមទៀតទៅឱ្យក្លិបធំៗទាំង៦នៃPremier League ។
លោក Kevin Miles នាយកប្រតិបត្តិនៃសមាគមអ្នកគាំទ្របាល់ទាត់បាននិយាយថា គំនិតនៃការបង្កើតក្របខ័ណ្ឌលីគកំពូលអឺរ៉ុបថ្មីនេះបង្ហាញថាម្ចាស់ក្លិបជាមហាសេដ្ឋីអាចនឹងកេងចំណេញពីការបង្កើតនេះ។ លោកអះអាងថារបាយការណ៍ចុងក្រោយដែលពាក់ព័ន្ធនឹងក្រុមបិសាចក្រហម Manchester United និង Liverpool ដើម្បីបង្កើតក្របខ័ណ្ឌអឺរ៉ុប Super League បង្ហាញពីជំនឿមិនត្រឹមត្រូវដែលម្ចាស់មហាសេដ្ឋីយកចិត្តទុកដាក់អំពីអាជីវកម្មបាល់ទាត់អង់គ្លេសឬក៏អ្វីផ្សេងទៀតក្រៅពីភាពលោភលន់របស់ពួកគេ ។
ប្រធានក្លិប La Liga លោក Javier Tebas ក៏បានថ្លែងដែរថា គម្រោងប្រភេទនេះនឹងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់អ្នករៀបចំខ្លួនឯង និងអង្គភាពដែលផ្តល់ថវិកា ប្រសិនបើពួកគេមាន ពីព្រោះពួកគេមិនមានកញ្ចប់ថវិកាដើម្បីទ្រទ្រង់ក្លិប ពិសេសក្លិបដែលមានហិរញ្ញវត្ថុទន់ខ្សោយ ៕ដោយ៖ភារៈ