ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាយរឿងកូនក្នុងផ្ទៃរបស់ ឌី សូនីតា មិនមែនជាតំណក់ឈាម អាឡិច ហ្សូរ៉ា នោះទេ

ចែករំលែក៖

       ភ្នំពេញ៖ តារាសម្តែង ឌី សូនីតា ទើបនឹងបង្ហាញខ្លួនទាំងមានផ្ទៃពោះជិតគ្រប់ខែកាលពីម្សិលមិញនេះដោយថែមទាំងអះអាងទៀតថាកូនក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នារវាងនាង និងតារាសម្តែង លោក អាឡិច ហ្សូរ៉ា។ ការបញ្ជាក់នេះធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងគ្រប់ៗគ្នា ។ ទោះជាយ៉ាងណាតាមពាក្យចចាមអារ៉ាមក្នុងចង្កោមអ្នកសិល្បៈវិញលើកឡើងស្រដៀងៗគ្នាថា កូនក្នុងផ្ទៃរបស់ ឌី សូនីតា គឺមិនមែនជាដំណក់ឈាមរួមគ្នាជាមួយលោក អាឡិច ហ្សូរ៉ានោះទេ គឺជាកូនរបស់បុរសផ្សេង ដែលមិនព្រមចេញមុខ ខណៈដែលពួកគេត្រឹមតែសម្តែងដើម្បីលាក់បាំងការពិតប៉ុណ្ណោះ។

ពិតជាមិនគួរឲ្យជឿនិងភ្ញាក់ផ្អើលខ្លាំងនៅថ្ងៃទី២០ ខែតុលានេះតារាសម្តែង ឌី សូនីតា បានបញ្ចេញវីដេអូមួយអមដោយសភាពមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។ នាងថា កូនដែលនៅក្នុងផ្ទៃនោះគឺជាតំណក់ឈាមរួមគ្នាជាមួយដៃគូសម្តែង លោក អាឡិច ហ្សូរ៉ា តែម្តង ខណៈដែលពួកគេមិនដែលបានបានបង្ហាញពីរឿងមង្គលការដែលសូម្បីតែការភ្ជាប់ពាក្យក៏គ្មាន។ ការភ្ញាក់ផ្អើលនេះគឺមុនមួយថ្ងៃនៃការបង្ហើបរបស់នាង។ ថ្លែងសារសុំទោសទៅកាន់អ្នកគាំទ្ររឿងមានផ្ទៃពោះដោយមិនបានរៀបការត្រឹមត្រូវ ឌី សូនីតា លើកឡើងថា​ នាងមានហេតុផលថានាងមានរឿងរ៉ាវផ្ទាល់ខ្លួនដែលទស្សនិកជនមិនអាចដឹង។ នាងថាមិនមានចេតនាក្នុងការលាក់ទេ ប៉ុន្តែនាងមិនមានសុខភាពល្អ និងមិនមានភាពក្លាហានក្នុងការបង្ហាញ ហើយនាងក៏សង្ឃឹមថានឹងទទួលបានការយោគយល់។ នាងថាក្រុមគ្រួសារនាងមានជំងឺតំណរពូជដែលពិបាកនឹងពរពោះក្រោយវ័យ៣០ ឆ្នាំ ទើបនឹងសម្រេចចិត្តទទួលយកដំណក់ឈាមមួយនេះដោយមិនបានឆ្លងកកាត់ការរៀបការ។ នាងនៅមិនទាន់បញ្ជាក់អំពីភេទរបស់កូនក្នុងផ្ទៃលើកដំបូងដែលនាងអះអាងថាជាកូនរួមគ្នាជាមួយលោក អាឡិច ហ្សូរ៉ានោះនៅឡើយទេ ប៉ុន្តែ វីដេអូនេះក៏មានការចូលរួមអបអរសាទរពីសំណាក់ក្រុមគ្រួសារនាងផងដែរ។ អមដោយសារអបអរសាទរចំពោះតារាសម្តែងស្រីល្បីឈ្មោះរូបនេះ អមដោយសារលើកទឹកចិត្តជាច្រើន។

ទោះជាយ៉ាងណាគេនៅតែមានសំណួរជាច្រើនបន្តចោទសួរទៅកាន់នាងគេនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយថាតើអ្វីដែលតារាស្រីរូបនេះលើកឡើងគឺជាការពិត ហើយកូនក្នុងផ្ទៃនេះពិតជាតំណក់ឈាមរួមគ្នាជាមួយលោក អាឡិច ហ្សូរ៉ា មែនឬយ៉ាងណា? គេនៅបន្តតាមដានមើលថាតើរឿងនេះនឹងលេចចេញប្រតិកម្មយ៉ាងណាពីអ្នកនៅក្នុងចង្កោមសិល្បៈ៕ដោយ៖វឌ្ឍនា


ចែករំលែក៖