ព័ត៌មានទាន់ហេតុការណ៍៖

កំណាត់ផ្លូវបេតុងប្រវែង៧០០ម៉ែត្រ ចូលវត្តពោធិ៍ពេជ្យគីរីហៅវត្តភ្នំពេជ្យ ប្រឈមរងការខូចខាតដោយសាររថយន្តដឹកដី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កំណាត់ផ្លូវបេតុងមួយខ្សែមានប្រវែង៧០០ម៉ែត្រ ជាកំណាត់ផ្លូវចូលទៅវត្តពោធិ៍ពេជ្យគីរីហៅវត្ត(ភ្នំពេជ្យ )តភ្ជាប់ផ្លូវជាតិលេខ០៤ត្រង់ចំណុច ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាកំណាត់ផ្លូវកើតឡើងដោយកិច្ចសហការកសាងឡើងរបស់បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្តខាងលើជិត.ឆ្ងាយ ជាពិសេសប្រជាពលរដ្ឋ ដែលមានលំនៅឋានជាប់និងកំណាត់ផ្លូវខាងលើ។

ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទដែលចូលរួមបរិច្ចាគថវិកាក្នុងការស្ថាបនាកំណាត់ផ្លូវខាងលើបានឲ្យដឹងថាការស្ថាបនាកំណាត់ផ្លូវបេតុងចូលទៅវត្តពោធិ៍ពេជ្រគីរីហៅវត្ត( ភ្នំពេជ្យ ) គឺជាការចូលរួមនៅក្នុងវិស័យព្រះពុទ្ធសាសនានិងដើម្បីជាប្រយោជន៍សារធារណៈ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា កន្លងមកនេះកំណាត់ផ្លូវបេតុងខាងលើកំពុងប្រឈមទៅនិងការខូចខាតដែលបង្ករឡើងដោយសារតែរថយន្តដឹកដីរបស់ លោក ឆឹង លី ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនដីចេញពីការដ្ឋារណ្តៅកាយដីនៅខាងក្រោយវត្តពោធិ៍ពេជ្យគីរី ឆ្លងកាត់មកតាមកំណាត់ផ្លូវបេតុងខាងមុខវត្តដូចហ្វូងសត្វកណ្តៀរ ដែលរថយន្តនីមួយៗផ្ទុកដីរាប់គីបដែលទ្រូងផ្លូវបេតុងកំណាត់ផ្លូវខាងលើមិនអាចទប់ទល់បាន ប្រឈមទៅនិងការខូចខាតទាំងស្រុង។

ម្ចាស់រថយន្តដឹកជញ្ជូនដីនៅក្នុងការដ្ឋានខាងលើដែលមានឈ្មោះ ឆឹង លីនិងឈ្មោះគាំ គឹមហុង បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមរបស់លោកកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ថា លោកបានធ្វើឯកសារច្បាប់សុំការប្រើប្រាស់ផ្លូវពីព្រះតេជគុណចៅអធិការនិងគណៈកម្មការអាចារ្យវត្តដែលមានចុះហត្ថលេខាដោយលោក កៅ ឡេង មេឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីដឹកជញ្ជូនដីចេញពីការដ្ឋានកាយយកដីខាងលើទៅចាក់បំពេញនៅតាមគោលដៅរបស់អតិថិជនដោយសន្យាថារាល់ការខូចខាតកំណាត់ផ្លូវខាងលើលោកនិងជួសជុលឡើងវិញ។ប៉ុន្តែប្រជាពលរដ្ឋនិងឧបាសកឧបាសិការចំណុះជើងវត្តនៅតែមិនអាចទទួលយកបាននោះទេ ពួកគាត់បានលើកឡើងថា កំណាត់ផ្លូវបេតុងខាងលើជាការចំណាយថវិការ៊របស់បងប្អូនប្រជាពលរដ្ឋ ឧបាសកឧបាសិការដែលមានលំនៅឋានជាប់កំណាត់ផ្លូបេតុងខាងលើនោះជាអ្នកចំណាយថវិកាកសាង ដូចនេះពួកគាត់សុំឲ្យមានច្បាប់អនុញ្ញាតិត្រឹមត្រូវពីមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ.ស្រុក ឲ្យបានត្រឹមត្រូវ ជាមុនសិនទើប  មិនមានការថ្នាំងថ្នាក់ចិត្តពីបងប្អូនប្រជាពលរដ្ឋ។

លោក សរ កក្កដា អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមរបស់លោកយ៉ាងខ្លីនាថ្ងៃកន្លងមកថា លោកនិងចាត់ចែងឲ្យមន្ត្រីជំនាញក្រោមឱវាទចុះទៅត្រួតពិនិត្យទៅតាមនីតិវិធី ៕ឆ្លាម សមុទ្រ


ចែករំលែក៖