ព័ត៌មានទាន់ហេតុការណ៍៖

ចិន​នឹង​បន្ត​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ ព្រោះបារម្ភ​ពី​ការចម្លង​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ ដោយមានការព្រួយបារម្ភពីការចម្លងជំងឺ COVID-19  នៅថ្ងៃទី២១ ខែតុលា ក្រសួងវប្បធម៌និងទេសចរណ៍របស់ចិន បានប្រកាសថា ចិននឹងបន្តផ្អាកការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស

​​ក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងដែលបង្ហោះលើវេសាយថា រដ្ឋាភិបាលចិននឹងបន្តហាមឃាត់ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសជាក្រុម និងហាមឃាត់ទីភ្នាក់ងារទេសចរណ៍ក្នុងស្រុករៀបចំដំណើរកម្សាន្តក្នុងទឹកដីចិន ស្របពេលរដូវរងារកៀកខិតមកដល់ ចិនបារម្ភថា ការអនុញ្ញាតឲ្យប្រជាជនទៅកម្សាន្តនៅបរទេសនៅរដូវកាលនេះ អាចជាកត្តាប្រឈមសម្រាប់ការគ្រប់គ្រងជំងឺឆ្លង COVID-19

សូមជម្រាបថា ចិនបានផ្អាកដំណើរទេសចរណ៍ក្នុងស្រុកនិងក្រៅប្រទេសជាលើកដំបូងនៅក្នុងខែមករាជា ដែលជាផ្នែកមួយនៃវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមដែលបានលេចចេញជាលើកដំបូងនៅទីក្រុង​Wuhan​ ចំណែកការដាក់បំរាមលើដំណើរកម្សាន្តជាក្រុមទៅក្រៅប្រទេសបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសជាច្រើនដូចជា៖ ថៃដែលជាប្រទេសដែលបានពឹងផ្អែកយ៉ាងខ្លាំងលើភ្ញៀវទេសចរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

គួររម្លឹកដែរថា នៅខែកក្កដា ចិនបានអនុញ្ញាតឱ្យមានដំណើទេសចរណ៍ក្នុងស្រុកចាប់ផ្តើមឡើងវិញ ចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនករណីឆ្លងថ្មីបើគិតត្រឹមថ្ងៃទី២១ ខែតុលា ចិនមានករណីឆ្លង COVID-19 ចំនួន៨៥,៧២៩ករណី ខណៈចំនួនអ្នកស្លាប់មានចំនួន,៦៣៤ នាក់ដោយ៖សតារា


ចែករំលែក៖