ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ១៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏មិនភ្លេចការងារបង្រ្កាបបទល្មើសផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន១៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមួយចំនួនឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។
ការបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនទាំង១៤នាក់ ក្នុង៣ករណីផ្សេងគ្នានោះ រួមមាន ៖
ករណីទី១ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិកប់ភ្លុក និងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ជនសង្ស័យទាំង២នាក់នេះមាន ៖ ១-ឈ្មោះ នី ចាន់និត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិអង្គកូ ឃុំព្រែកត្រែង សុ្រកស្អាង ខេត្តកណ្តាល។ ២-ឈ្មោះ ខាត់ សុខខេម ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ករណីទី២ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចសួនមិត្តភាព សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ជនសង្ស័យទាំង២នាក់នេះមាន ១-ឈ្មោះ ឡាយ អិត ហៅ វ៉ែនតា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ២-ឈ្មោះ ឈឿន សាន ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
ករណីទី៣ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ (ក្នុងនោះមានស្រី៣នាក់) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិប្រាំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង១០នាក់មាន ៖ ១-ឈ្មោះ សួង សាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ, ២-សួស ណាវី ភេទស្រី អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ, ៣-ឈ្មោះ ឯក សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងទូរស័ព្ទ, ៤-ឈ្មោះ សុខ លី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៥ -ឈ្មោះ វី ចិត្រ្តា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៦-ឈ្មោះ ណន ភាព ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ៧-ឈ្មោះ ផេង សុងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ៨-ឈ្មោះ យឹម ធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ៩ -ឈ្មោះ ទិត្យ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ១០ -ឈ្មោះ យ៉ាន់ ថមមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង១០នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
វត្ថុតាងដែលចាប់យកសរុបរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ តូច-ធំ
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-សម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន
-ដាវសាម៉ូរ៉ៃចំនួន៣ដើម៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖