ព័ត៌មានទាន់ហេតុការណ៍៖

កំណត់ត្រាល្អរបស់លោក Zidane ដែលផ្តល់ឱ្យក្រុម Real Madrid មានជំនឿលើការប្រកួត El Clasico

ចែករំលែក៖

លោក Zinedine Zidane នឹងដឹកនាំក្រុម Real Madrid របស់គាត់ទៅទឹកដី Camp Nou ជាលើកដំបូងសម្រាប់ការប្រកួត EI Clasico រដូវកាល២០២០-២០២១ ក្នុងនាមជាគ្រូបង្វឹកឆ្នាំនេះ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះកំពុងតែស្វែងរកវិធីមួយដើម្បីនាំកីឡាកររបស់ខ្លួនឲ្យលេងបានល្អឡើងវិញជាមួយនឹងក្រុមដែលមិនត្រូវបានទិញកីឡាករចូលបន្ថែមអំឡុងពេលទីផ្សារដោះដូរកីឡាករ

ប៉ុន្តែលោក Zidane ធ្លាប់ដឹកនាំមិនដែលចាញ់នៅទឹកដី Camp Nou ទេក្នុងការប្រកួត៥លើករបស់គាត់ដោយបានបញ្ជាក់ពីកំណត់ត្រានៅទីនោះថា គ្រូបង្វឹកល្អជាងគេទាំងអស់ដែលធ្លាប់ដឹកនាំក្រុម Real Madrid កន្លងមក

ក្នុងដំណើរប្រកួតក្របខ័ណ្ឌ La Liga ទៅកាន់តំបន់ Catalonia ដើម្បីប្រឈមមុខនឹងក្រុម Barcelona គឺជាកិច្ចការដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ប៉ុន្តែទឹកដី Camp Nou នាំមកតែអនុស្សាវរីយ៍ល្អៗសម្រាប់អ្នកចាត់ការក្រុមReal Madrid រូបនេះ គ្មានអ្វីដែលមិនអាចធ្វើបានសម្រាប់គាត់ទេ គាត់គឺជាគ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតទីក្នុងប្រវត្តិសាស្រ្តរបស់ក្លិ ការប្រកួតចាញ់ក្រុម Cadiz និងចាញ់ក្រុម Shakhtar Donetsk បានធ្វើឱយមានសំណួរ និងការព្រួយបារម្ភ ប៉ុន្តែលោក Zidane បានអះអាងថានឹងជំរុញទឹកចិត្តកូនក្រុមលោកឲ្យធ្វើបានល្អ

ក្នុងអំឡុងពេលលោក Zidane ដឹកនាំក្រុម Real Madrid ធ្លាប់ជួបក្រុមBarcelona ចំនួនដងក្នុងនាមជាគ្រូបង្វឹក ហើយចាញ់២ដងប៉ុណ្ណោះកំណត់ត្រានៃការឈ្នះ៤លើក និងស្មើ៣លើក ធ្វើឲ្យគ្រូបង្វឹករូបនេះក្លាយជាអ្នកដែលមានប្រជាប្រិយភាពជាងគេ

ការប្រកួត EI Clasico ដំបូងរបស់គាត់គឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅឯកីឡដ្ឋាន Camp Nou កាលពីថ្ងៃទីខែមេសា ឆ្នាំ២០១៦ ដោយបញ្ចប់ការឈ្នះ៣៩ប្រកួតរបស់ Barcelona និងសងសឹកការបរាជ័យ៤-០ ក្រោមការដឹកនាំរបស់លោក Rafael Benitez ។

សូមបញ្ជាក់ថា ការប្រកួត EI Clasico រវាងក្រុមខ្លាំងទាំងពីរ១គឺក្រុម Barcelona និងក្រុម Real Madrid នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Camp Nou ទឹកដីរបស់ក្រុម Barcelona នៅថ្ងៃទី២៤ ខែតុលានេះ វេលាម៉ោង៩យប់ ម៉ោងនៅកម្ពុជា។ តើក្រុមខ្លាំងទាំង២មួយណានឹងទទួលបាន៣ពិន្ទុ និងមានអ្វីកើតឡើងនៅយប់នេះ? ៕

ដោយ៖ភារៈ


ចែករំលែក៖