ព័ត៌មានទាន់ហេតុការណ៍៖

អតីតគ្រូបង្វឹកជួយឲ្យអុីតាលីលើកពាន World Cup ចង់ដឹកនាំក្លិបនៅអឺរ៉ុបឡើងវិញ

ចែករំលែក៖

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអុីតាលី និងក្រុមសេះបង្កង់ Juventusលោក Marcello Lippi ដែលជាគ្រូបង្វឹកធ្លាប់ដឹកនាំក្រុមជម្រើសជាតិអុីតាលីឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០០៦ បាននិយាយថា គាត់ពិតជាបានធ្វើជាមួយគ្រូបង្វឹកម្តងទៀតនៅក្លិបណាមួយក្នុងទ្វីបអឺរ៉ុប

លោក Marcello Lippi គ្មានការងារធ្វើចាប់តាំងពីលោកបានលាឈប់ពីតំណែងជាគ្រូបង្វឹកជម្រើសជាតិចិនកាលពីខែវិច្ឆិកា ឆ្នាំមុនបន្ទាប់ពីបានបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ នៅប្រទេសស៊ីរី

បុរសវ័យ៧២ឆ្នាំរូបនេះធ្លាប់ដឹកនាំក្លិបយក្ស Juventus និងដឹកនាំក្រុមGuangzhou FC ប្រទេសចិន ប៉ុន្តែអ្នកមានបទពិសោធន៍ខ្លាំងរូបនេះនឹងមិនវិលត្រឡប់មកកាន់កន្លែងចាស់នេះវិញទេ ដោយអាចនឹងវិលទៅក្លិបផ្សេងទៀតដែលត្រូវការលោក

លោក Marcello Lippi បានប្រាប់វិទ្យុ Sportiva ថា ខ្ញុំពិតជាបានធ្វើការងារជាគ្រូបង្វឹកច្រើនហើយប្រហែលជាខ្ញុំអាចមានប្រយោជន៍ក្នុងតួនាទីផ្សេងទៀត ប៉ុន្តែគ្មានអ្វីទាល់តែដល់រដូវក្តៅទើបមានដំណឹងល្អ”។

បន្ទាប់ពីប្រកបអាជីពជាមួយ Atalanta និង Napoli លោក Lippi បានដឹកនាំក្រុម Juventus ក្នុងឆ្នាំ ១៩៩៤ ដោយដឹកនាំក្រុមនេះឈ្នះពានរង្វាន់ Serie A និងពានរង្វាន់ក្របខ័ណ្ឌ Champions League ចុងក្រោយរបស់ក្លិបក្នុងឆ្នាំ១៩៩៥-១៩៩៦ ។

ឆ្លងកាត់តំណែងចំនួន២ដងក្នុងនាមជាគ្រូបង្វឹក Juventus លោក Lippi ឈ្នះបានពានរង្វាន់ Serie A ចំនួនដង, ពានរង្វាន់ SupercoppaItalian ចំនួនដង, ពានរង្វាន់ Champions League, UEFA Super Cup, Intercontinental Cup និង Coppa Italia ម្តង

បន្ទាប់ពីចាកចេញពីក្លិប Juventus ក្នុងឆ្នាំ២០០៤ លោក Marcello Lippi បានជួយប្រទេសអុីតាលីឈ្នះពានរង្វាន់ពិភពលោកនៅក្នុងឆ្នាំ២០០៦ ហើយគាត់ត្រូវបានជំនួសដោយលោក Azzurri  នៅក្នុងឆ្នាំ២០០៨ នៅប្រទេសចិន លោក Marcello Lippi បានចូលរួមជាមួយក្លិបGuangzhou FC នៅឆ្នាំ២០១២ និងបានជួយឲ្យក្លិបចិនមួយនេះឈ្នះពានរង្វាន់លីគកំពូលចិន៣ដង និងពានរង្វាន់ AFC Champions League ដើម្បីទៅប្រកួតដណ្តើមពានរង្វាន់ Chinese FA Cup និងChinese FA Super Cup ដោយ៖ភារៈ


ចែករំលែក៖