ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំសណ្តោងកុងតឺន័រ២គ្រឿង បណ្តាលឲ្យគាបជាប់តៃកុងឡានម្នាក់ របួសធ្ងន់ នៅកំពង់ស្ពឺ ហហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនារសៀលថ្ងៃ២៤ ខែ តុលា ឆ្នាំ២០២០ ផ្លូវជាតិលេខ៤ ចន្លោះគឺឡូម៉ែត្រ ៣៨-៣៩ ភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានអោយដឹងថារថយន្តធំសណ្តោងកុងតឺន័រ២គ្រឿងបុកគ្នា ខណៈកខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នានៅចំណុចខាងលើ។
ប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា
ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បានជួយនាំយកអ្នករងរបួសទៅមន្ទីរពេទ្យ និងសម្រួលចរាចរណ៍កន្លែងកើតហេតុ។
ប្រភពបន្តថាក្នុងករណីនេះបណ្តាលឲ្យគ្រោះថ្នាក់មនុស្សម្នាក់រងរបួសធ្ងន់ ឈ្មោះ សុខ ប៉ និងខូចខាតរថយន្ត ២គ្រឿង ធ្ងន់១គ្រឿង ។
រថយន្តទី១ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-4818 សណ្តោងរ៉ឺម៉កពាក់ផ្លាកលេខ ព្រះសីហនុ 4A-0845 អ្នកបើកបរ ឈ្មោះ សុខ ប៉ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុករថយន្ត ១គ្រឿងម៉ាក STERLING ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-3302 សណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ 4A-2470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះគេចខ្លួន) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ។
ក្រោយកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចាត់ចែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ