ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ ៥នាក់ទៅតុលាការក្នុងករណីជួញដូររក្សាទុកថ្នាំញៀនខុសច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជូនជនសង្ស័យ៥នាក់ក្នុងនោះមានស្ត្រីម្នាក់ក្នុងករណីជួញដូរ​រក្សាទុកគ្រឿងញៀនប្រភេទ ម៉ាទឹកកក៤ថង់ ម៉ូតូមួយគ្រឿងនិង សម្ភារពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់កាលពីថ្ងៃទី២៤ ខែតុលា​ឆ្នាំ​២០២០ ម្សិលមិញនេះក្រោយបង្រ្កាបបាននៅចំណុចភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។

មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យ​៥​នាក់ ដែល​ចាប់​ឃាត់ខ្លួន៖

ទី​១- ឈ្មោះ​ជេ​ត ភា​រុណ ហៅ​ជូ​ច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។

ទី​២- ឈ្មោះ​ឈិន ចាន់ថន ហៅ​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

ទី​៣- ឈ្មោះ​ប៊ុន គឹម​សាន ហៅ​ហ៊ី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

ទី៤- ឈ្មោះ​សៀង ហ៊ាន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

ទី​៥- ឈ្មោះ​ម៉​ង់ ម្លិះ ហៅ​យាយ​ស្រូ​យ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ញៀនប្រភេទម៉ា​ទឹកកក​៤​ថង់ ម៉ូតូ​មួយគ្រឿង និងនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

​ ​ក្រោយឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​រឹបអូសវត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​កម្លាំង​នគរបាលខេត្តបាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង ទៅ​សាលាដំបូងខេត្តបាត់ដំបងដើម្បី​ចាត់ការ​តាមច្បាប់ ៕ដោយ៖ប្រាថ្នា

 


ចែករំលែក៖