ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញដាំកូនឈើចំនួន ១១,១០០ដើម នៅទួលកុកកាយ ឃុំកញ្ចំ ស្រុកពារាំង

ចែករំលែក៖

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមជាមួយលោកអភិបាលស្រុក លោកមេឃុំកញ្ចំ ព្រមទាំងកងកម្លាំង និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងយុវជន ប្រជាជនជាច្រើនរូប បានអញ្ជើញដាំកូនឈើចំនួន ១១,១០០ដើម នៅទួលកុកកាយ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ៕

ដោយ៖ សិលា


ចែករំលែក៖