ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៉ីយ៉ាន់ដាយ បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តToyota Rivo Rallyនិងម៉ូតូ២គ្រឿងបណ្តាលមនុស្សម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តម៉ាកToyota Rivo Rally បណ្តាលមនុស្សម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈ PTT លើផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2Y-4807 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅបត់ឆ្លងផ្លូវពីកើតទៅលិច បើកបរដោយឈ្មោះ លឹម ហុងភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ( រងរបួសធ្ងន់) មកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្តម៉ាកToyota Rivo Rally ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF-8695 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងអ្នកបើកបរឈ្មោះ អ៊ុន សុផានិត ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះH137 ភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងករណីនេះបណ្តាលឲ្យអ្នកបើកបររថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ខៀវ រងរបួសធ្ងន់ចំនួន០១នាក់ និងខូចខាតម៉ូតូធ្ងន់០២គ្រឿង។ ក្នុងករណីនេះកម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការខណ្ឌ ដើម្បីបន្តនីតិវិធី៕

ដោយ៖ព្រែកសំរោង


ចែករំលែក៖