ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

     ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ៍ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ចន្ទ័កញ្ញារិទ្ឋ ប្រធានគណៈកម្មាធិការអនុសាខា​ រួមទាំងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៧៧គ្រួសារ នៅភូមិត្រពាំងជេីងស្រុក សង្កាត់ក្រាំងធ្នង់ ។

នាឱកាសនោះ​ លោក សក់ ចន្ទ័កញ្ញារិទ្ឋ បានលេីកឡេីងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ព្រមទាំងសូមអំពាវនាវដល់បងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព​ត្រូវមានអនាម័យ ត្រូវបរិភោគអាហារចម្អិនបានឆ្អិនល្អ  ពិសារទឹកដាំពុះ ដើម្បីជៀសវាងជំងឺដង្កាត់ផ្សេងៗ​ និងសូមប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក​ ខ្លាចជួបគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។

 អំណោយមនុស្សធម៌ដែលបានចែកជូន​ ក្នុងមួយគ្រួសារៗរួមមាន៖​អង្ករ២០គីឡូក្រាម មី១កេស ទឹកស៊ីអុីវ៦ដប ត្រីខ២កុំប៉ុង ទឹកដោះគោ១កុំប៉ុង ស្ករស១គីឡូ ទឹកសុទ្ធ១កេស ថវិកា៤មុឺនរៀល៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖