ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃ២នាក់បានស្លាប់ គ្រាដែលបើកត្រាក់ទ័រកំពុងច្រូតស្រូវនៅចំណុចបង្គោលព្រំសីម៉ាលេខ៤៣(ដីខ្មែរ តែស្រែថៃ ” ព្រំដែនកម្ពុជា ថៃ ជាន់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម នាភូមិ/ឃុំ ណូនម៉ាក់មុនស្រុកគោកធ្យូងខេត្តស្រះកែវប្រទេសថៃ ទល់មុខភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោកលី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅអោយដឹងកាលពីល្ងាចថ្ងៃទី២៧ខែតុលាថា ៖ ឧបទ្ទហេតុនោះកើតឡើងនៅរសៀល ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ ។
លោកបន្តថា ៖ ត្រាក់ទ័រថៃ១គ្រឿងនោះជិះគ្នា២នាក់ ភេទប្រុសទាំង២ ជាជនជាតិថៃបានមកច្រូតស្មៅនៅភូមិសាស្រ្តបង្គោលសីម៉ាលេខ៤៣ត្រង់ចំណុចTA(៥៤៧.២៧៤ ក៏ជាន់មីនតោនផ្ទុះស្លាប់ទាំង២នាក់ចំណែកត្រាក់ទ័រខូចទាំងស្រុង៕ដោយ៖វណ្ណា