ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តឡិចស៊ីសRX300 ពន្លះរបាំងទ្រូងផ្លូវបាក់១កង់រថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោលភ្លើងដាច់កង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកបង្គោលភ្លើងថែមទៀតថ្វើឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០២០​
ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៩កែងនិងផ្លូវលេខ៥៦៦ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំបានបើករថយន្តឡិចស៊ីសRX300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-9945 ក្នុងទិសដៅពីលិចទៅកើតដោយបោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករបាំងទ្រូងថ្មពុះចែកផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់១កង់ ឯរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតរថយន្តដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុហើយបានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍មកវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕


ដោយ​ ៖  សុខាសែនជ័យ​


ចែករំលែក៖