ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចស្រុកកំពង់សិលាបានឃាត់ខ្លួនជនសង្ស័យ៣នាក់រួមទាំងគ្រឿងញៀនមួយចំនួនផងខណៈបើករថយន្តគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ប៉ុន្តែសមត្ថកិច្ចបានដេញតាមឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។
ប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនេះដឹកនាំដោយលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលានៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះម៉ាកហុីយ៉ាន់ដាយស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-8481 បេីកបរដោយជនជាតិចិន មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ និងមានអ្នករួមដំណេីរចំនួន៣នាក់ (ទាំងអ្នកបេីកបរ)ដែល មានឈ្មោះទី១- Feng Yu ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន អ្នកបេីកបរ។
ទី២-ឈ្មោះ Gao Ying Kai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន អ្នករួមដំណេីរ។
ទី៣-ឈ្មោះ Vu Thi Minh Hien ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម អ្នករួមដំណេីរ។
ក្រោយត្រួតពិនិត្យឃេីញមាន ៖
១-ម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន៧កញ្ចប់ (ធំ២កញ្ចប់ តូច៥កញ្ចប់ ) កញ្ឆាក្រៀម១កញ្ចប់តូច និងថ្នាំពណ៌ខៀវ៦គ្រាប់ ។
២-ខ្នោះដៃចំនួន១គូ
៣-ដំបងឆក់ចំនួន១ដេីម
៤-ទូរស័ព្ទដៃចំនួន៤គ្រឿង
៥-រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AZ-៨៤៨១ ចំនួន១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង័្សយទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ជ្រោយពេជ្រ