ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ពុធ ១២កេីត ខែកក្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨ៈ០០នាទីព្រឹក ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៧ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានការអញ្ជើញចូលរួមពីលោក រស់ សុភគ័ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ លោកអ៊ាង ស៉ីផាន លោកសេង គួនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក-សមាជិកាចូលរួមសរុបចំនួន៤៩នាក់ដោយផ្តោតលេីរបៀបវារៈចំនួន៤៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី៣។
២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយកាណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅ។
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាង
តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវាច្រកចេញចូលតែមួយសម្រាប់ឧបត្ថម្ភដល់មន្ត្រី រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំតុលា ឆ្នាំ២០២០។
៤.បញ្ហាផ្សេងៗ៕ដោយ៖ ស សម