ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃប្រកាសមិនលាលែងចេញពីតំណែងឡើយ

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា បានបញ្ចាក់ថា វិធីសាស្ត្រល្អបំផុតនោះគឺ​រួមគ្នាដោះស្រាយវិវាទ​​តាមរយៈកិច្ចពិភាក្សា ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភា នាយករដ្ឋមន្ត្រី ប្រាយុទ្ធបានបញ្ជាក់កាលពីថ្ងៃទី​២៧ខែតុលាថា លោកនឹងមិនលាលែងចេញពីតំណែងឡើយ​ ក្នុងពេលប្រទេសជាតិកំពុងតែជួបបញ្ហាបែបនេះ។
រយៈពេលកន្លងមក ស្ថានភាពសន្តិសុខនៅក្នុងប្រទេសថៃ​​កាន់តែអាក្រក់ដោយសារតែការធ្វើបាតុកម្ម ទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង​ និងកែទម្រង់រដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។ កាលពីថ្ងៃទី​១៥ខែតុលា រដ្ឋាភិបាលថៃបានប្រកាសដាក់ទីក្រុងបាងកកក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ក្រុមបាតុករ ។
ប៉ុន្តែទោះបីដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដោយ ក៏ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មដដែល បង្ខំឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដកការប្រកាសអាសន្នវិញ​នៅថ្ងៃទី​២២ខែតុលា​ ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិធីសាស្ត្រល្អបំផុតគឺពិភាក្សាគ្នាបញ្ចប់វិវាទ​។
កាលពីថ្ងៃទី ២៦-២៧​ខែតុលា សភា និងព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ជាបន្ទាន់តាមសំណើរបស់រដ្ឋាភិបាល ស្តីពីវិបត្តិនយោបាយនៅក្នុងប្រទេស ៕ដោយ៖ធី រីណា


ចែករំលែក៖