ព័ត៌មានទាន់ហេតុការណ៍៖

បារាំង ជម្លៀសពលរដ្ឋ​នៅជិតរម្មណីយដ្ឋានChamp de Mars ជិតតួEiffel ក្រោយរកឃើញកញ្ចប់ផ្ទុកគ្រាប់រំសេវ

ចែករំលែក៖

កម្លាំងសន្តិសុខបារាំង​បានជម្លៀខពលរដ្ឋ​នៅក្នុងតំបន់ Champ de Mars ជិតតួ Eiffel ក្នុងរដ្ឋធានីប៉ារីស ក្រោយប្រទះឃើញកញ្ចប់មួយមានគ្រាប់រំសែវ​។
កាលពីថ្ងៃទី​២៧ខែតុលា ​អ្នកនាំពាក្យកម្លាំងប៉ូលិសបារាំងបានឲ្យដឹងថា ក្រោយការជម្លៀសពលរដ្ឋ ប៉ូលិសក៏បានឡោមព័ទ្ធទីតាំងខាងលើ ដើម្បីរ៉ុករកគ្រាប់បែក​។
សកម្មភាពខាងលើកើតឡើងក្រោយពេលដែល ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង កាលពីសប្តាហ៍កន្លងមក បានប្រកាសថានឹងមិនលុបរូបត្លុក Mohammed នោះឡើយ​។ ការប្រកាសបានធ្វើឲ្យក្រុមអ៊ីស្លាមខឹងសម្បាយ៉ាងខ្លាំង​ដោយនាំគ្នាធ្វើបាតុកម្ម នៅគ្រប់ទិសទីប្រឆាំង បារាំង​។
រូបភពត្លុកធ្លាប់ធ្វើឲ្យទីស្នាក់ការកាសែតបារាំង Charlie Hebdo រងការវាយប្រហារកាលពី​៥ឆ្នាំមុន ​ហើយពេលនេះ រូបត្លុកក៏ជាមូលហេតុ​ដែលធ្វើឲ្យបារាំងស្ថិតនៅក្នុងគោលដៅវាយប្រហារពីក្រុមភេរវកម្ម ផងដែរ។
នៅពេលនេះគេមិនទាន់ដឹងថា គ្រាប់រំសេវដែលរកឃើញនោះជាប់ពាក់ព័ន្ធ និង ការប្រកាសរបស់ប្រធានាធិបតីបារាំងដែរឬទេ។ ប៉ុន្តែក្រុមអ្នកជំនាញលើកឡើងថា អាចជាសកម្មភាពរបស់ក្រុមភេរវកម្មអ៊ិស្លាម ក្នុងការប៉ុនប៉ងវាយប្រហារបារាំង​៕ ធី រីណា


ចែករំលែក៖