ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាគាស់កញ្ចក់រថយន្តឡិចសុីស៥៧០នៅក្នុងបុរីប៉េងហួតបឹងស្នោ

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាគាស់កញ្ចក់រថយន្តឡិចសុីស៥៧០ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីម្ចាស់រថយន្តទូរស័ព្ទប្តឹងសមត្ថកិច្ច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី នៅមុខផ្ទះលេខ០៩ ផ្លូវលេខ៧  ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

    ជនរងគ្រោះឈ្មោះ កុល ប៊ុនថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

   ចំណែកជនសង្ស័យឈ្មោះ សោម សុចិត្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

     តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុករថយន្តម៉ាកLexus-៥៧០ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២B-៨៦៧៨ នៅចំណុចកើតហេតុ រួចចូលផ្ទះហូបបាយ ស្រាប់តែជនសង្ស័យជិះម៉ូតូធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១BB-៩២២១ មកឈប់ក្បែររថយន្តជនរងគ្រោះ ហើយយកកូនសោគាស់កញ្ចក់រថយន្តមើលក្រោយខាងឆ្វេងរួចជិះគេចខ្លួន តែត្រូវបានជនរងគ្រោះឃើញក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ។

  ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ៕ សណ្តោស


ចែករំលែក៖