ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៥នាក់បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីជនងគ្រោះតែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០នៅចំណុចមុខ
ស្តុប៣ស្ថាប័នក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ជនសង្ស័យទី២ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមានម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1H-2626 ជាម៉ូតូដែលជនសង្ស័យទាំងពីរនាក់ជិះធ្វេីសកម្មភាព។
តាមប្រភពព័ត៌មានបានឱ្យដឹងថាជនសង្ស័យមានគ្នាចំនួន៥នាក់ជិះម៉ូតូចំនួន៣គ្រឿងធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះតែមិនបានសម្រេចនៅចំណុចមុខស្តុប៣ស្ថាប័នបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលល្បាតក្បែរនោះដេញតាមជនសង្ស័យទាំង៥នាក់នោះតែជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់នៅសល់តែជនសង្ស័យ២នាក់ខាងលេីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនរហូតដល់ផ្លូវលេខ១០៥ ក្រុម៤ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ហើយដោយសារតែភ័យពេកបានដួលម៉ូតូត្រូវនគរបាលប្រមាញ់បានតែម្តង។
ក្រោយពីកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១បាននាំជនសង្ស័យមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕អរុណរះ