ខេត្តកំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយសមត្ថកិច្ចរដ្ឋបាលជលផលនៃរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំគៀនជ្រៃ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគៀនជ្រៃ ចុះបង្ក្រាបបទល្មើសជលផលបានចំនួន០៤ករណី និងកាប់បំផ្លាញចោលវត្ថុតាងមួយចំនួនធំ ចាក់លែងត្រីអោយចូលបឹងធម្មជាតិវិញ ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលអោយដឹងថា ការចុះបង្ក្រាបធ្វេី ឡេីងនៅក្នុងស្រុកកំពង់សៀមបាន៤ករណីកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ។
លោកបន្តថា ករណីទី០១កម្លាំងបង្ក្រាបបានឧបករណ៍លូស្បៃមុងចំនួន០៨មាត់,របាំងលូស្បៃមុងប្រវែង២៤០ម៉ែត្រ,បង្គោលចម្រឹង២០០ដើម ,ចាក់លែងកូនត្រី៣៥គីឡូក្រាម នៅចំណុចទួលកណ្តាល ឃុំស្រក ស្រុកកំពង់សៀម ។
ករណីទី០២ បង្ក្រាបបានលូស្បៃមុងចំនួន១៧មាត់ ,របាំងស្បៃមុងប្រវែង៥១០ម៉ែត្រ,បង្គោលចម្រឹងឬស្សីចំនួន៤២៥ដេីម និងចាក់លែងត្រីចម្រុះទម្ងន់០៨គីឡូក្រាមនៅចំណុច ជេីងភ្នំត្រងិល ឃុំស្រក ស្រុកកំពង់សៀម។
ករណីទី០៣ កម្លាំងបង្ក្រាបបានលូស្បៃមុងចំនួន២០មាត់ ,របាំងស្បៃមុងប្រវែង៦០0ម៉ែត្រ ,បង្គោលចម្រឹងឬស្សីចំនួន៥០០ដេីម ,ចាក់លែងត្រីចម្រុះទម្ងន់១០គីឡូក្រាម នៅចំណុច ទំនប់ជ្រោយចេក ឃុំទ្រាន ស្រុកកំពង់សៀម។
ករណីទី០៤ កម្លាំងបង្ក្រាបបានលូស្បៃមុងចំនួន១៦មាត់ ,របាំងស្បៃមុងប្រវែង៤៨០ម៉ែត្រ ,បង្គោលចម្រឹងឫស្សីចំនួន៤០០ដេីម ,ចាក់លែងត្រីចម្រុះទម្ងន់០៧គីឡូក្រាម នៅចំណុចទំនប់សំរ៉ោង ឃុំទ្រាន ស្រុកកំពង់សៀម។
នៅក្នុងពេលនោះ កម្លាំងបានសហការជាមួយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាពបានចុះអនុវត្តនិមិត្តសញ្ញាគុណភាពដល់ខ្សែច្រវ៉ាក់តម្លៃជលផលបានចំនួន០៣គ្រួសារស្មេីនឹង០៣សំណាក១,ស្ថិតនៅឃុំតាំក្រាំង ស្រុកបាធាយ ២,ស្ថិតនៅឃុំគងជ័យ ស្រុកកងមាស ៣,ស្ថិតនៅឃុំសំរោង ស្រុកព្រៃឈរ ៕
ដោយ ៖ វណ្ណៈ