ភ្នំពេញ៖ តើអ្នកដឹងទេថាមនុស្សប្រុសភាគច្រើន តែងតែបង្ហាញ នៅការធុញទ្រាន់ នៅពេលដែលមិត្តស្រីរបស់ខ្លួនរករឿងប្រច័ណ្ឌ នឹងទាមទារចង់ឲ្យមានពេលវេលាផ្ទាល់ខ្លួន ប៉ុន្តែយើងជាមនុស្សបែរជាចង់គេចទៅឲ្យឆ្ងាយ ពីសម្លេងរអ៊ូរករឿងរបស់នាង ។ ប៉ុន្តែហេតុផលទាំងនេះ អ្នកគួរតែសប្បាយចិត្តនៅពេលដែល នាងធ្វើបែបនេះទៅកាន់អ្នក។
ដូច្នេះអ្នកមិនចាំបាច់មាននៅការបារម្ភនោះទេ ប្រសិនបើមិត្តស្រី អ្នកតែងតែប្រច័ណ្ឌ និងរករឿងអ្នក ហើយពេលខ្លះ នាងអាចនឹងវាយអ្នក តែចំណុចទាំងនេះ មិនមែនជាកំហុសឆ្គង ក្នុងទំនាក់ទំនងមួយនោះទេ ព្រោះសកម្មភាពបែបនេះ កើតមានឡើងដោយសារតែ នាងស្រលាញ់ទើបហួងហែង អ្នកខ្លាំងបែបនេះ។ ហើយបើនាង នៅតែនិយាយពីអារម្មណ៍នាង ជាមួយអ្នកនោះ អ្នកគួរតែរីករាយ។
កុំធុញទ្រាន់ ប្រសិនបើនាងយំ និងសំដែងនៅការមិនពេញចិត្ត នៅអ្វីដែលអ្នកធ្វើសម្រាប់នាង។ ព្រោះនៅពេលដែល នាងប្រាប់ថាអ្វីដែល អ្នកបានធ្វើគឺធ្វើឲ្យ នាងឈឺចាប់នោះ នាងគឺចង់ឲ្យអ្នកដឹងហើយ ធ្វើការកែប្រែ។ នៅពេលដែល មនុស្សស្រី សួរពីក្តីស្រម៉ៃនិង គោលដៅជាមួយអ្នកកុំធុញទ្រាំ ព្រោះមានន័យថា នាងចង់យល់ពី អ្នកឲ្យកាន់តែច្បាស់។ ដូច្នេះអ្នកមិនគួរភ័យបារម្ភអំពី មនុស្សស្រីដែលតែងតែចង់និយាយ ឬឈ្លោះជាមួយអ្នកនោះទេ។ក៏ប៉ុន្តែអ្នកគឺគួរតែមាន នៅការបារម្ភប្រសិនបើ មិត្តស្រីរបស់អ្នកមិននិយាយរកអ្នកច្រើនដូចមុន ប្រែទៅជាមានសភាពស្ងប់ស្ងាត់។
អ្នកគួរតែបារម្ភ នៅពេលដែល ដៃគូរអ្នកគ្រាន់តែតបសារ មកអ្នកវិញមួយម៉ាត់ៗ។ អ្នកនឹងកាន់តែបារម្ភ នៅពេលណាដែលមិត្តស្រីអ្នក មិនសូម្បីតែឈ្លោះប្រកែក ឬបង្ហាញនៅអារម្មណ៍ខឹង ទៅកាន់អ្នកតទៅទៀត។ ហើយអ្នកក៏ប្រាកដជាបារម្ភខ្លាំង នៅពេលដែលនាងឈប់ មានប្រតិកម្មអ្វីទាំងអស់ នៅពេលដែល អ្នកនិយាយនិង ធ្វើអ្វីមួយទៅកាន់នាង។
ជាក់ស្តែងមូលហេតុដែល ធ្វើឲ្យមិត្តស្រីដែលធ្លាប់តែប្រច័ណ្ឌច្រើន រករឿងឈ្លោះច្រើនប្រែមក ជាស្ងត់ស្ងាត់វិញក៏ព្រោះតែ៖
១. នាងឆ្អែតឆ្អន់ ៖ នាងមានការធុញទ្រាំ និងការឈ្លោះប្រកែកដូចមុនទៀត។ អាចនិយាយថា នាងឆ្អែតឆ្អន់ ជាមួយនឹងពេលកន្លងដែល នាងមានជាមួយអ្នក ព្រោះអ្នកមិនព្យាយាម និងយល់ពីនាង ។ អ្នកមិន ដែលមើលឃើញពីតម្លៃនាង នៅក្នុងជីវិតអ្នក ហើយនាងក៏មិន អាចទទួលយកនៅអ្វីដែលអ្នកបានធ្វើទៅលើនាងបន្តទៀតដែរ ។
២. នាងគ្មានអ្វីដែល ត្រូវនិយាយតទៅទៀត៖ នៅពេលដែល មនុស្សស្រីបង្ហាញ នៅអាការៈស្ងៀមស្ងាត់ នេះព្រោះនាងគិតថា អ្នកមិនទទួលស្តាប់ នៅអ្វីដែលនាងនិយាយហើយ នាងក៏អាចចាប់ផ្តើម បាត់បង់ជំនឿលើខ្លួនឯងនេះបើយោងតាម ការលើកឡើងរបស់លោកBustle ។នាងគិតថាគំនិត និងសម្តីរបស់នាង មិនមានឥទ្ធិពល ចំពោះ អ្នកទៀតទេ។ ដូច្នេះនាងនឹងព្យាយាម នៅស្ងៀមព្រោះនៅពេលដែល នាងនិយាយអ្នកមិនយកចិត្ត ទុកដាក់ស្តាប់។ ដូច្នេះប្រសិនបើ អ្នកចង់ឲ្យទំនាក់ទំនង អ្នកប្រែមកជាល្អប្រសើរវិញ អ្នកត្រូវផ្តល់ឱ្យនាង នូវឱកាសត្រឹមត្រូវ ដើម្បីបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់នាង។
៣. នាងព្យាយាមរឹងប៉ឹង៖ អាចនិយាយបានថា បេះដូងរបស់នាងត្រូវបានខ្ទេចខ្ទាំ ហើយនាងកំពុងព្យាយាមលាក់បាំង នៅការឈឺចាប់ទាំងនោះ។ដូច្នេះជំនួសឱ្យ ការបង្ហាញពីអារម្មណ៍ឈឺចាប់ នាងក៏ព្យាយាមដោយ លាក់បាំងនៅអ្វីៗ គ្រប់យ៉ាង នៅខាងក្នុងចិត្តរបស់នាងវិញ។នាងកំពុងព្យាយាមសម្របខ្លួននិង ដើម្បីការពារខ្លួនពី ការឈឺចាប់ នៅពេលអនាគត។ នាងមិនចង់អោយអ្នកឃើញថា នាងជាមនុស្សដែលងាយរងគ្រោះនោះទេ។
៤. នាងត្រូវការគម្លាត៖ ពេលខ្លះជម្លោះកើតឡើង ច្រើនពេកនាងអាចនឹងមានអារម្មណ៍ថាធុញទ្រាំ ហើយនាងត្រូវការពេល និងគម្លាតខ្លះ ដើម្បីដោះស្រាយវា។ បើដូច្នោះមែន សូមទុកគម្លាតខ្លះ អោយទៅនាង តែអ្នកមិនត្រូវទុកនាងចោល រហូតនោះទេ អ្នកត្រូវត្រលប់មកពិភាក្សាជាមួយនាងនៅពេលក្រោយវិញ។ កំហឹង និង ការអន់ចិត្ត ក្នុងទំនាក់ទំនង អាចនឹងធ្វើឱ្យនាង ដកខ្លួនចេញ ប៉ុន្តែអ្នក ចាំបាច់ត្រូវតែ បង្ហាញឲ្យនាងបានដឹងថា អ្នកគឺនៅទីនោះសម្រាប់នាងជានិច្ច៕ដោយ៖សហការី