ព័ត៌មានទាន់ហេតុការណ៍៖

ចិននិយាយថាអាមេរិកមិនគួរក្លាយជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»

ចែករំលែក៖

ចិនបានស្នើដល់អាមេរិកមិនត្រូវកា្លយជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»​ឡើយ គឺការលាក់បាំង​មន្ត្រីពុករលួយ​ មន្ត្រីប្រព្រឹត្តបទល្មើសផ្សេង ដោយយកហេតុផលការពារសិទ្ធិមនុស្ស​។
សារព័ត៌មាន​រ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យក្រសួង​ការបរទេសចិន​បានឲ្យដឹងថា​ អាមេរិក​មិនត្រូវធ្វើជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»នោះឡើយ​។ អាមេរិកបានការពារ​ក្រុមអ្នកមាន អ្នកប្រព្រឹត្តល្មើសសេដ្ឋកិច្ចជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសចិន​បានលើកឡើងថា អាមេរិកត្រូវតែ បញ្ឈប់រាល់ការចោទប្រកាន់គ្មានហេតុផលមកលើរដ្ឋាភិបាលចិន​​ក្នុងការស្វែងរកចាប់ខ្លួន​អ្នកទោសពុករលួយ​ដែលបានទៅលាក់ខ្លួននៅអាមេរិក​។
ក្រសួងការបរទេសចិនបានលើកឡើងថា « យើងសូមស្នើដល់អាមេរិកត្រូវតែអនុវត្តភារកិច្ចរបស់ខ្លួន​ មិនត្រូវ​ចង់បានប្រាក់របស់ក្រុមជនល្មើស ហើយផ្តល់ទីតាំងយ៉ាងល្អសម្រាប់ក្រុមអ្នកមានលាក់ខ្លួន ដែលចិនហៅថា​«ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»នៅអាមេរិក​។
រយៈពេលកន្លងមក​ចិន​បានបើកយុទ្ធនាការបោសសម្អាតអ្នកទោសសេដ្ឋកិច្ចដែលរត់ទៅរស់នៅបរទេស​។ នៅឆ្នាំ​២០១៤ ក្រោមការដឹកនាំរបស់ប្រធានាធិបតីស៊ី ជីងពីង​​ បាន សម្រេច​«បើកសំណាញ់មេឃ»​ចាប់ខ្លួនអ្នកទោសពុករលួយ​ទៅលាក់ខ្លួននៅក្រៅប្រទេស​មកទទួលទោសតាមផ្លូវច្បាប់​៕ធី រីណា


ចែករំលែក៖