ក្រសួងការបរទេសអាមេរិកបានប្រកាសថា អាមេរិកមានគម្រោង លក់យន្តហោះចម្បាំងដ៏ទំនើបចំនួន៥០គ្រឿង ប្រភេទ F-35 ឲ្យទៅអារ៉ាប់រួម។សកម្មភាពខាងលើកើតឡើងក្រោយពេលដែលអារ៉ាប់រួមនិងអុីស្រាអែលបាន ព្រមព្រៀងបង្កើតទំនាក់ទំនងការបរទេសល្អប្រសើរឡើងវិញ។
សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី៣០ខែតុលា ក្រសួងការការបរទេសអាមេរិកបានបញ្ជូនសំណើទៅកាន់រដ្ឋសភាដើម្បីអនុញ្ញាតលក់យន្តហោះចម្បាំង៥០គ្រឿងប្រភេទ F-35ឱ្យប្រទេសអារ៉ាប់រួម មានតម្លៃសរុបជាង១០ពាន់លានដុល្លារ។
ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាអាមេរិក លោក Eliot Enge បានបញ្ជាក់ថា ការលក់អាវុធទៅឲ្យអារ៉ាប់រួមមិនប៉ះពាល់ដល់ សន្តិសុខអុីស្រាអែលនោះឡើយ។
ជាធម្មតាដំណើរការទិញយន្តហោះចម្បាំងនឹងត្រូវចំណាយពេលដល់ទៅ៤០ថ្ងៃដើម្បីរៀបចំឯកសារមុនពេលសម្រេច ដោយត្រូវឆ្លងកាត់ការឯកភាពពីព្រឹទ្ធសភា។ កាលពីខែកញ្ញា កន្លងមកអារ៉ាប់រួមបានបង្ហាញក្តីសង្ឃឹមទទួលបានកិច្ចព្រមព្រៀងទិញយន្តហោះពី អាមេរិក ឲ្យបានឆាប់បំផុត៕ដោយ៖ធី រីណា