ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ បើកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យ ដើម្បីឲ្យប្រជាពលរដ្ឋដើរលេងកំសាន្ត ប្រកបដោយសុវត្តិភាព ។

ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១០និង០០នាទី ក្នុងកិច្ចប្រជុំនេះ លោក សុខ ពេញវុធ បានដាក់ចេញជាផែនការដល់កងកម្លាំងទាំងអស់ ត្រូវមានស្មារតីម្ចាស់ការលើកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញ មកលេងកម្សាន្តក្នុងមូលដ្ឋានខណ្ឌ នាឱកាសព្រះរាជពិធីបុណ្យអុំទូក និង បានការកំណត់គោលដៅសម្រាប់ប្រចាំការ ២៤ និង២៤ម៉ោង មានចំនួន ០៤ទីតាំងរួមមានដូចខាងក្រោម៖

១-គោលដៅ A1 ដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

២.គោលដៅមុខវត្តបុទមវត្តី ដឹកនាំដោយលោក យស យុទ្ធី អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ។

៣.គោលដៅព្រះគម្លង់ដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ ។

៤.គោលដៅផ្សាររាត្រីដឹកនាំដោយលោ ម៉ុក ចន្ទ័ករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ៕ដោយ៖ស តារា


ចែករំលែក៖