ព័ត៌មានទាន់ហេតុការណ៍៖

អាជីវកម្មល្បែងស៊ីសង់កំពុងតែត្រូវប៉ាន់នៅក្នុងទីផ្សារល្បែងជុំវិញពិភពលោក

ចែករំលែក៖

ដោយសារតែការបោះឆ្នោតអាមេរិក កាន់តែក្តៅ​ហើយភាគរយនៃការយកឈ្នះរបស់បេក្ខភាពនីមួយ​ៗ​មិនប្រាកដ ទាំងនោះហើយទើបបានក្លាយជាឱកាសដល់ក្រុមអ្នករកស៊ី​​នៅប្រទេសជាច្រើនជុំវិញពិភពលោក យកព្រឹត្តិការណ៍បោះឆ្នោតអាមេរិករកប្រាក់ចំណូល​បានជាច្រើន​​ក្នុងអាជីវកម្ម។
នៅលើទីផ្សារល្បែងស៊ីសងនៅក្នុងប្រទេសអង់គ្លេស​ ក្រុមអ្នកភ្នាល់ បានដាក់ប្រាក់ជាច្រើនសម្រាប់ការបោះឆ្នោតអាមេរិកនាថ្ងៃទី​៣ខែវិច្ឆិកាខាងមុខ​។ តាមតួលេខប្រាក់ភ្នាល់​បានកើនឡើងច្រើនជាងគេបង្អស់ ក្នុងព្រឹត្តិការណ៍សំខាន់ៗ នានាលើពិភពលោក ដូចជាបាល់ទាត់ពិភពលោកជាដើម។​ គិតមកត្រឹមថ្ងៃទី​២៨ខែតុលា មានពលរដ្ឋអង់គ្លេសបានដាក់ប្រាក់ភ្នាល់ កើនឡើងដល់ទៅ២២០លានផោន​ តាមក្រុមហ៊ុន​Betfair Exchange ដែលជាក្រុមហ៊ុនភ្នាល់ធំបំផុតលើពិភពលោក​។ នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០១៦ ការភ្នាល់តាមក្រុមហ៊ុនBetfair Exchange មានទឹកប្រាក់តែ១៩៩លានដុល្លារតែប៉ុណ្ណោះ​។
ក្រៅពីក្រុមហ៊ុន ​Betfair Exchange នៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀត បានធ្វើអាជីវកម្ម​របស់ខ្លួន​បែបនេះដែរ​។
លោក​Rupers Adams អ្នកនាំពាក្យក្រុមហ៊ុន William Hill ជាអ្នកធ្វើមេក្នុងការភ្នាល់នោះ​បានឲ្យដឹងថា មកទល់ពេលនេះក្រុមហ៊ុនទទួលបានការភ្នាល់ចំនួន ៤លានដុល្លារប្រាក់សុទ្ធ​​ ហើយនៅថ្ងៃខាងមុខ​និងទទួលបានការភ្នាល់ជាច្រើនផ្សេងទៀត។ លោក​Rupers Adams បន្តទៀតថា លោកក៏មិននឹកស្មានដល់ថា​ព្រឹត្តិការណ៍នយោបាយបែរជាទទួលបានការភ្នាល់ច្រើនបែបនេះសោះ ។
នៅក្នុងការបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា​ឆ្នាំ​២០២០ អ្នកដែលចាក់ខាងលោកត្រាំ ១០ដុល្លារនឹងទទួលបានមកវិញដល់ទៅ១៨,៨ដុល្លារ​។ ចំណែកអ្នកចាក់ខាងលោកបៃឌិន ១០ ដុល្លារទទួលបាន ៥,២៦ដុល្លារតែប៉ុណ្ណោះ ។ ទាំងនោះមានន័យថា ឱកាសឈ្នះរបស់លោកត្រាំ​មានតែ ៣៤ភាគរយប៉ុណ្ណោះ​ ។
ប្រាក់ភ្នាល់សរុបកាលពីឆ្នាំ២០១៦ ជាង​១ពាន់លានដុល្លារ ហើយឆ្នាំនេះនឹងកើនឡើងខ្ពស់ជាងនេះទៀត​៕ដោយ៖ធី រីណា


ចែករំលែក៖