ខេត្តសៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាបបានរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានថា៖ តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាបបានឱ្យដឹង នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ អំពីស្ថានភាពភ្ញៀវទេសចរដែលចូលមកលេងកំសាន្ត កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មានចំនួនប្រមាណ ៥២,៣១៤នាក់ ក្នុងនោះ ៖
១ – ភ្ញៀវទេសចរបរទេសមានចំនួន ៣១៤នាក់ ថយចុះ ៩៤,៦៣% បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ៥.៨៤៨នាក់ ។
២- ភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ៥២,០០០នាក់ (ហាសិបពីរពាន់នាក់) (មានការកើនឡើង ៣៦,៨៤% បើប្រៀបធៀបនឹងថ្ងៃទី៣១/១០/២០១៩) ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២៩,០០០នាក់ (ម្ភៃប្រាំបួនពាន់នាក់) និងប្រមាណ ២៣,០០០នាក់ ទៀតចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា…
* សម្រាប់រយ:ពេល ០២ថ្ងៃកន្លងមកនេះ (ពីថ្ងៃទី៣០- ៣១/១០/២០២០) ភ្ញៀវទេសចរចូលមកទស្សនានៅក្នុងខេត្ត មានចំនួនប្រមាណ ៩០,៩៥៧នាក់ ក្នុងនោះ ៖
១- ភ្ញៀវទេសចរបរទេសមានចំនួន ៩៥៧នាក់ ថយចុះ ៩០,៩៩% បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ១០,៦២៦នាក់ ។
២- ភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ៩០,០០០នាក់ (កៅសិបពាន់នាក់) ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ៤៨,០០០នាក់ (សែសិបប្រាំបីពាន់នាក់) និងប្រមាណ ៤២,០០០នាក់ (សែសិបពីរពាន់នាក់) ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាបដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និងរមណីយដ្ឋានផ្សេងៗទៀត៕
ដោយ៖ សិលា