កាលពីរសៀលថ្ងៃទី៣១ ខែតុលា ប្រទេសបារាំងបានរងការបាញ់ប្រហារនៅព្រះវិហារក្នុងទីក្រុងលីយ៉ុង បណ្តាលឲ្យគ្រូអាចារ្យម្នាក់រងរបួសធ្ងន់។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការវាយប្រហារកើតឡើងនៅវេលាម៉ោង១៦ (ម៉ោងក្នុងតំបន់) នៅពេលនោះមានខ្មាន់កាំភ្លើងម្នាក់បានបាញ់សំដៅទៅលើគ្រូអាចារ្យបណ្តាលឲ្យរបួសធ្ងន់នៅក្នុងព្រះវិហារគ្រិឹស្តអូស្សូដក់ក្រិក ស្ថិតនៅក្នុងទីក្រុងលីយ៉ុង។ ក្រោយការបាញ់ប្រហារជនដៃដល់បានរត់គេចខ្លួនបាត់។
ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងលីយ៉ុង បានបើកការស្រាវជ្រាវពីបទល្មើស ប៉ុនប៉ងសម្លាប់មនុស្ស ។ នៅចំពោះមុខ មានការសង្ស័យថា ជាការសងសឹកបុគ្គល ប៉ុន្តែការវាយប្រហារភេរវកម្មក៏ស្ថិតនៅក្នុងការសង្ស័យផងដែរ។
នាយកដ្ឋានស្រាវជ្រាវក្នុងទីក្រុង លីយ៉ុង សហការជាមួយក្រុមប្រឆាំងអំពើពុករលួយដើម្បីបើកការស្រាវជ្រាវពីសកម្មភាពវាយប្រហារភេរវកម្ម ។ នៅយប់ថ្ងៃទី៣១ខែតុលា ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្សម្នាក់ដើម្បីបំពេញការស្រាវជ្រាវ។
រយៈពេលជាង១ខែកន្លងមក បារាំងរងការវាយប្រហារភេរវកម្ម៣លើកមកហើយពាក់ព័ន្ធនឹងភេរវកម្ម។ ការវាយប្រហារលើកដំបូង គឺវាយប្រហារដោយកាំបិតនៅមុខ ទីតាំងកាសែតត្លុក Charlie Hebdo កាលពីថ្ងៃទី២៥ខែតុលា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់។ ការវាយប្រហារលើកទីពីរទៅលើសាស្ត្រាចារ្យ Samuel Paty កាលពីថ្ងៃទី១៦ខែតុលា ។ ការវាយប្រហារចុងក្រោយបំផុត គឺនៅព្រះវិហារក្នុងទីក្រុង Nice សម្លាប់មនុស្ស៣នាក់ កាលពីថ្ងៃទី២៩ខែតុលា៕ដោយ៖ធី រីណា