ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល៖ មានករណីវិជ្ជមានវីរុសកូវីដ -១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ -១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាប៖ ករណីវិជ្ជមានវីរុសកូវីដ-១៩ ៖ ចំនួន ០១នាក់
ជាស្រ្តីជនជាតិខ្មែរអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរ មកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺ វិជ្ជមានវីរុសកូវីដ -១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិប៉ូឡូញម្នាក់ បានធ្វើ តេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯ អ្នកដំណើរចំនួន ៥២នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ ១៩ នៅពេលនោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន ០៣កន្លែងនៅក្នុងរាជធានី ភ្នំពេញ (ចំនួន ២៦នាក់) និងនៅមណ្ឌលទ័ពអាកាស ចំនួន ២៦នាក់ (ដែលនៅក្នុងចំនួននេះ មានស្ត្រី ដែលរកឃើញមានវីរុសាវីដ-១៩ ខាងលើនេះដែរ)។ ដូច្នេះ អ្នកដំណើរដែលនៅមណ្ឌលទ័រកាស ទាំង ២៥នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឲ្យនៅន្ត្រីធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត៕


ដោយ៖សុខខេមរា


ចែករំលែក៖