ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធបើកម៉ូតូត្រឡប់មកពីផ្សារត្រូវឆ្កែរត់បុកដួលម៉ូតូបោកក្បាលស្លាប់ប្តីប្រពន្ធរងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធបើកម៉ូតូឌុបគ្នាតាមផ្លូវត្រូវឆ្កែរត់បុកបណ្តាលឲ្យដួលម៉ូតូបោកក្បាលនឹងថ្នល់ប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ស្ថិត​ភូមិ​ឯកភាព ឃុំ​គំរូ  ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ឡែ ច​យ អាយុ​៤៩ ឆ្នាំ​(ប្តី​ស្លាប់​​) ចំណែក​ប្រពន្ធ​របួសធ្ងន់ ឈ្មោះ​មាស នី អាយុ​៥១​ឆ្នាំ។ 

​សមត្ថកិច្ចនគរបាល​ស្រុក​ថ្មពួក​បានឲ្យដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកហុងដា​សេ​១២៥ ផ្លាកលេខ 1B-1622 ​បាន​ឌុប​ប្រពន្ធ​ត្រឡប់​ពី​ទិញ​ផ្លែឈើ​មក​លក់ នៅ​សាលារៀន ហើយ​ជិះ​ម៉ូតូតាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៥៦ ក្នុង​ល្បឿន​លឿន ខណៈមកដល់កន្លែងកើតហេតុក៏មានឆ្កែ​រត់​បុក​ពេញទំហឹង បណ្តាល​ដួល​បោក​ក្បាល​បណ្តាលឲ្យ​ប្តី​ស្លាប់​ភ្លាមៗ​នឹង​កន្លែង ចំណែក​ប្រពន្ធ​រងរបួសធ្ងន់​ត្រូវបាន​សង្គ្រោះបន្ទាន់​។​

​បន្ទាប់ពីកើតហេតុសមត្ថកិច្ចនស្រុក​ថ្មពួកបានចុះមកដល់កន្លែងកើតហេតុ យកម៉ូតូជនរងគ្រោះទៅរក្សាទុក ចំណែកសពបានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ


ចែករំលែក៖