ប្រទេសថៃ៖ ក្នុងពេលដែលមានបាតុកម្មប្រឆាំងរដ្ឋាភិបាល និងព្រះមហាក្សត្រថៃ ជាច្រើនសប្តាហ៍កន្លងមក នៅពេលនេះដែរព្រះមហាក្សត្រ Maha Vajiralongkorn បានមានព្រះបន្ទូលថា ថៃគឺជា«ទឹកដីនៃការសម្របសម្រួល” ហើយព្រះអង្គបានស្រឡាញ់ប្រជារាស្ត្រថៃដូចគ្នា។
ព្រះមហាក្សត្រថៃនៅថ្ងៃទី១ខែវិច្ឆិកា មានព្រះបន្ទូលដោយបើកចំហ ជាលើកដំបូងពាក់ព័ន្ធការធ្វើបាតុកម្មប្រឆាំងព្រះមហាក្សត្រនិងរដ្ឋាភិបាលនៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញព័ត៌មាន CNN និង Channel 4 News ក្នុងពិធី ពុទ្ធសាសនានៅក្នុងរាជវាំងនៃទីក្រុងបាងកក គឺការប្តូរចីវរដល់ព្រះពុទ្ធរូបគុជដ៏សំខាន់បំផុត ។
នៅពេលដែលសួរពាក់ព័ន្ធការធ្វើបាតុកម្ម ពីក្រុមនិស្សិតទាមទារកែទម្រង់ ព្រះមហាក្សត្រ Vajiralongkorn មានព្រះបន្ទូលទៅកាន់សារព័ត៌មានCNN ដោយព្រះអង្គមិនលើកឡើងពីការធ្វើបាតុកម្មនោះឡើយ។ ព្រះអង្គមានព្រះបន្ទូលថា «យើងស្រឡាញ់ប្រជារាស្ត្រដូចគ្នា»។
ព្រះអង្គមានព្រះបន្ទូលថា ថៃ គឺជា«ទឹកដីនៃការសម្របសម្រួល” ។ ជាមួយគ្នានោះដែរ មានក្រុមបាតុករអាវលឿងរាប់សិបពាន់នាក់ បាននាំគ្នាដង្ហែក្បួនគាំទ្រព្រះមហាក្សត្រ ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ។
នេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៩ មកទល់ពេលនេះព្រះមហាក្សត្រថៃបានឆ្លើយតបទៅកាន់ក្រុមអ្នកសារព័ត៌មានជាលើកដំបូង៕ដោយ៖ធី រីណា