ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ព្រោះតែមានទំនាស់ជាមួយប្រពន្ធ។
មន្រ្តីនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ម៉េត អិ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
មុនពេលកើតហេតុជនរងគ្រោះឈ្លោះគ្នាជាមួយប្រពន្ធហើយមិនដឹងរឿងអីស្រាប់តែឡើងទៅលើផ្ទះយកខ្សែភ្លើងពណ៌ក្រហមមកចងកភ្ជាប់និងរតផ្ទះខាងលើក្នុងបន្ទប់សម្លាប់ខ្លួនឯងតែម្ដង។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាធ្វើអត្តឃាតប្រាកដមែនរួចក៏បានប្រគល់សាកសពឲ្យទៅបងប្អូននិងប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ប្រាថ្នា