ព័ត៌មានទាន់ហេតុការណ៍៖

យកសាំងចាក់ដុតសត្វស្រម៉ោច ឆេះខ្លាំងភ័យក្រវេងដបសាំងចេញត្រូវកូននិងចៅរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សក្មេងចាស់ប្រុសស្រី៣នាក់ត្រូវបានភ្លើងសាំងឆេះរលាកពេញខ្លួនបណ្តាលឲ្យរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍ឆេះដបសាំងកាលពីនៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ 

  សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភ្លើងសាំងឆេះរលាកពេញខ្លួននោះមាន៖

១.ឈ្មោះ ស្រ៊ី សុភ័ក្រ អាយុ ៣១ ឆ្នាំ ភេទស្រី

២.ឈ្មោះ ធឿន សុម៉ាលី អាយុ២ឆ្នាំ

៣.ឈ្មោះ ធូ ស្រីលីន អាយុ១០ឆ្នាំ ភេទស្រី អ្នកទាំងបីរស់នៅភូមិឃុំកើតហេតុខាងលើ ។ 

  សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះស្រេងធូ ជាឪពុក បានយកដបសាំងមកចាក់ដុតស្រម៉ោច ពេលចាក់សាំងដុតនោះ ស្រាប់តែឆាបឆេះដបសាំងដែលកំពុងកាន់នៅនឹងដៃ ពេលនោះភ័យខ្លាំងពេកក៏ក្រវេងចោលដបសាំងចេញពីខ្លួនទៅត្រូវកូនស្រីនិងចៅ ចំនួន៣នាក់ដែលឈរក្បែរខ្លួនតែម្តង ក្រោយពេលកើតហេតុ ក៏ដឹកជនរងគ្រោះយកទៅមណ្ឌលសុខភាព ព្រៃគ្រី ដើម្បីសង្រ្គោះ ៕ដោយ៖ចន្ថា


ចែករំលែក៖