ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ មេធាវី​រាប់ពាន់នាក់ ទៅកាន់តុលាការដើម្បីពិនិត្យ ធានាសន្លឹកឆ្នោតស្របច្បាប់

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបញ្ជាក់ថា ពួកគេបានបញ្ជូនមេធាវីរាប់ពាន់នាក់របស់ខ្លួនទៅកាន់តុលាការ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោត និងធានាថា​សន្លឹកឆ្នោត​ស្របច្បាប់ទាំងអស់។
សារព័ត៌មាន South China Morning Post នៅថ្ងៃទី ២ខែវិច្ឆិកា បានផ្សាយថា គណបក្សប្រជាធិបតេយ្យ​និងគណបក្សសាធារណរដ្ឋ ​បានបញ្ជូនក្រុមមេធាវីរបស់ខ្លួនទៅកាន់តុលាការ​ដើម្បីដោះស្រាយ​បញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោត និងសន្លឹកឆ្នោតមិនស្របច្បាប់​។
ចាប់តាំងពីការបោះឆ្នោត​ឆ្នាំ​២០០០ មកទល់ពេលនេះលទ្ធផលចុងក្រោយ គឹជាការ​សម្រេចរបស់តុលាការកំពូល​អាមេរិក។ ទាំងនោះហើយបានជា​គណបក្សទាំងពីរជ្រើសរើសមេធាវីជាច្រើនបញ្ជូនទៅកាន់តុលាការកំពូលដើម្បីត្រៀមក្នុងពេលមានហេតុការណ៍អាក្រក់កើតឡើង ។
នៅក្នុងការបោះឆ្នោតឆ្នាំនេះ មានមនុស្សជាច្រើនសន្និដ្ឋានថា នឹងមាន «សង្គ្រាមផ្លូវច្បាប់»​កើតឡើង​រវាង គណបក្សទាំងពីរ​។ ប្រសិនបើការបោះឆ្នោតមានការគាំទ្រគម្លាតពីគ្នាឆ្ងាយទើបមិនមានការប្រឈមមុខដាក់គ្នាតាមផ្លូវច្បាប់​។
មកទល់ពេលនេះ​មានករណីប្តឹង​ដល់ទៅ​៣០០ករណីហើយ​​ពាក់ព័ន្ធនឹងការបោះឆ្នោតនៅតាមបណ្តារដ្ឋ​ក្នុងទឹកដីអាមេរិក ។ ជាមួយគ្នានោះដែរ​​ មានករណីប្តឹងផ្តល់ពាក់ព័ន្ធ​ វិធានការបោះឆ្នោត ក្នុងពេលដែលអាមេរិកប្រឈមការឆ្លងកូវីដ​-១៩ កាន់តែច្រើន៕ដោយ៖ធី រីណា


ចែករំលែក៖