ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំមន្ត្រីជំនាញនៃនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចុះទស្សនកិច្ចនៅសាលាម្ហូបអាហារកម្ពុជា (ACAC) ដើម្បីពិនិត្យមើលការបើកដំណើរការឡើងវិញ និងការអនុវត្តវិធានសុវត្ថិភាពនានាដែលក្រសួងទេសចរណ័បានណែនាំដល់សាលា។
តាមការចុះពិនិត្យជាក់ស្តែង ប្រតិភូបានពិនិត្យឃើញថាសាលាបានអនុវត្តវិធានសុវត្ថិភាពបានល្អ ដោយមុនពេលចូលក្នុងសាលា គឺមានការវាស់កំដៅ និងបាញ់អាល់កុលសម្លាប់មេរោគជាមុន សិស្សពាក់ម៉ាស់ និងរបាំងមុខគ្រប់ៗគ្នា ហើយការរក្សាគម្លាតសុវត្ថិភាពក្នុងថ្នាក់រៀនបានល្អ៕
ដោយ៖ សិលា