ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បែកថ្នាំកាន់ដាវ​គ្រវីស្រែកជេរគំរាមអ្នកភូមិ​និងស្រែក​ឡូឡា​ ត្រូវនគរបាលស្រុកកណ្តាលស្ទឹងចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន ជនសង្ស័យម្នាក់តែងតែបង្កការអុកឡុកដល់ពលរដ្ឋនៅមូលដ្ឋាន ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួន រួចបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០​ វេលា​ម៉ោង​ ២០និង០០នាទី នៅចំណុចភូមិ​កោះខ្នុរ​ ឃុំ​ព្រែក​រកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ សុខ វណ្ណដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរពុំពិតប្រាកដ។

​លោកវរសេនីយ៍ មៀច រុន អធិការនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលឃុំ​ ព្រែក​រកាបានធ្វើ​ការល្បាត​ក្នុង​ភូមិ​សាស្ត្រ​ ហើយបាន​ឃេីញជនសង្ស័យកាន់ដាវ​គ្រវីស្រែកជេរគំរាមអ្នកភូមិ​ និងស្រែក​ឡូឡា​។ ឃេីញដូច្នេះសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ព្រែក​រកាបានធ្វើ​ការ​ឃាត់​ខ្លួនបញ្ជូន​ទៅកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​បន្តនី​តិ​វិធី​ច្បាប់។

កន្លង​មក​ជន​សង្ស័យ​ធ្លាប់បានអប់រំនៅ​អធិការ​ដ្ឋាន​ម្តង​រួចមកហេីយ​ និងធ្លាប់បានប្រើប្រាស់គ្រឿងញៀនថែមទៀតផង៕

ដោយ៖ ឆ ដា


ចែករំលែក៖